Featured News
Posts List
Posts Slider
Posts Carousel
Latest News
បុត្រីស្ដេចថៃ សោយទិវង្គត ក្នុងព្រះជន្ម ៤៧ព្រះវស្សា ក្រោយសន្លប់លែងដឹងខ្លួនជាង៣ឆ្នាំ
បុត្រីស្ដេចថៃ សោយទិវង្គត ក្នុងព្រះជន្ម ៤៧ព្រះវស្សា ក្រោយសន្លប់លែងដឹងខ្លួនជាង៣ឆ្នាំ (បាងកក)៖ ព្រះនាងម្ចាស់ Bajrakitiyabha Mahidol ដែលជាបុត្រីច្បងរបស់ព្រះមហាក្សត្រថៃ Maha Vajiralongkorn បានសោយទិវង្គតហើយ ក្នុងព្រះជន្ម ៤៧ព្រះវស្សា ៣ឆ្នាំបន្ទាប់ពី ព្រះនាងសម្រាកព្យាបាលនៅមន្ទីរពេទ្យ ក្រោយដួលសន្លប់ភ្លាមៗ។ នេះបើតាមការប្រកាសរបស់ព្រះបរមរាជវាំងថៃ ដកស្រង់ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។ ក្នុងសេចក្ដីថ្លែងការណ៍មួយនៅថ្ងៃសុក្រ ទី១២ ខែមិថុនា ឆ្នាំ២០២៦ ព្រះបរមរាជវាំងថៃបានឱ្យដឹងទៀតថាព្រះនាងម្ចាស់ Bajrakitiyabha បានឆ្លងមេរោគក្នុងពោះវៀន ហើយស្ថានភាពសុខភាពកាន់តែធ្លាក់ចុះដុនដាបរហូតដល់សោយទិវង្គតកាលពីល្ងាចថ្ងៃព្រហស្បតិ៍ម្សិលមិញ។ ព្រះនាងម្ចាស់…
រង់ចាំមើលថា÷តើមានមន្ត្រីណាខ្លះដែលពាក់ព័ន្ធ នៅក្នុងពេលនេះ សមត្ថកិច្ចបាននាំម្ចាស់ឃ្លាំងម្នាក់នៅខណ្ឌមានជ័យ យកទៅសួរនាំនៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ក្រោយរកឃើញមានប្រហិតមួយកញ្ចប់ធំជាអក្សរថៃ និងទំនិញជាង ២០០កេសទៀត ត្រូវបានបកស្លាកសញ្ញាចេញ។
ការរកឃើញនេះ បានកើតឡើងកាលពីព្រឹកថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៦ ពេលលោក សេង គន្ធ អភិបាលខណ្ឌមានជ័យ ដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌ ចុះត្រួតពិនិត្យទីតាំងឃ្លាំងស្តុក និងបង្កកសាច់ចំនួន២ ទីតាំង ស្ថិតនៅភូមិឫស្សី២ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ រដ្ឋបាលខណ្ឌមានជ័យ មានកិច្ចសហការជាមួយលោក គង់ វុទ្ធី អនុប្រធានសាខា ក.ប.ប. រាជធានីភ្នំពេញ ក្រោមការសម្របសម្រួលពីលោក លី គឹមស៊ាន ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ និងមានការចូលរួមពីអាជ្ញាធរមូលដ្ឋានផងដែរ។ លោក សេង…
គណៈកម្មាធិការជាតិគ្រោងរៀបចំប្រព័ន្ធគ្រប់គ្រងសំរាមទំនើប ដោយផ្អែកលើប្រសិទ្ធភាពសេដ្ឋកិច្ច នៅក្នុងខេត្តព្រះសីហនុ និងកោះកុង
លទ្ធភាពកែច្នៃសំរាម និងសំណល់រឹងទៅជាថាមពល សម្រាប់អនុវត្តនៅក្នុងខេត្តព្រះសីហនុ និងខេត្តកោះកុង ត្រូវបានលើកយកមកពិភាក្សា នៅក្នុងកិច្ចប្រជុំគណៈកម្មាធិការគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន (គ.គ.ស.) នៅសៀលថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៦ នាទីស្តីការក្រសួងបរិស្ថាន ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងជាប្រធានគណៈកម្មាធិការគ.គ.ស.។ អនុលោមតាមគោលនយោបាយស្តីពីការ គ្រប់គ្រងសំរាម សំណល់រឹង ដែលរួមមានការបង្កើត និងដាក់ឱ្យអនុវត្តប្រព័ន្ធគ្រប់គ្រងសំរាមទំនើប គ្រប់ជ្រុងជ្រោយ ដោយផ្អែកលើប្រសិទ្ធភាពសេដ្ឋកិច្ច ធនធានហិរញ្ញវត្ថុ និរន្តរភាពបរិស្ថាន និងផលប្រយោជន៍សង្គម គណៈកម្មាធិការគ.គ.ស. ជំរុញភាពស្អាតនៅកម្ពុជា…
សមត្ថកិច្ចចម្រុះចុះត្រួតពិនិត្យឃ្លាំងស្តុកសាច់បង្កករាប់រយតោនមួយកន្លែងស្ថិតនៅខណ្ឌសែនសុខ ក្រោយសង្ស័យនាំចូលពីប្រទេសថៃ នារសៀលថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៦នេះ សមត្ថកិច្ចចម្រុះបានចុះប្រតិបត្តិការឆែកឆេរ និងត្រួតពិនិត្យឃ្លាំងមួយកន្លែង ស្ថិតនៅភូមិសំរោងទាវ សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញខណៈឃ្លាំងដ៏ធំមួយនេះបានស្តុកសាច់បង្កករាប់រយតោន ដោយសង្ស័យថាបាននាំចូលពីប្រទេសថៃ។យោងតាមព័ត៌មានបឋមនៃក្រុមប្រតិបត្តិការចុះឆែកឆេរ បានឲ្យដឹងថា ឃ្លាំងខាងលើនេះត្រូវបានប្រើប្រាស់ជាកន្លែងស្តុកសាច់បង្កកក្នុងបរិមាណច្រើនរហូតដល់រាប់រយតោនក្នុងមួយថ្ងៃ ដោយមានម្ចាស់អាជីវកម្មជាច្រើននាក់រួមគ្នាជួលកន្លែងនេះ សម្រាប់រក្សាទុកទំនិញរបស់ខ្លួន ត្រូវបានគេសង្ស័យថានាំចូលពីប្រទេសថៃមុនយកមករក្សាទុកនៅក្នុងឃ្លាំងត្រជាក់ ហើយបន្តចែកចាយទៅកាន់ទីផ្សារនានាក្នុងរាជធានីភ្នំពេញ និងបណ្តាខេត្តមួយចំនួនទៀតជាដើម។ក្រោយចុះប្រតិបត្តិការឆែកឆេរ រហូតមកដល់រសៀលថ្ងៃដដែលនេះមន្ត្រីជំនាញនៅមិនទាន់បញ្ជាក់ជាផ្លូវការនៅឡើយទេថា សាច់បង្កកដែលស្តុកទុកនៅក្នុងឃ្លាំងខាងលើ ពិតជាត្រូវបាននាំចូលពីប្រទេសថៃ ឬពីប្រភពណានោះទេ។ ជាមួយគ្នានេះក៏មិនទាន់មានការបញ្ជាក់ថា ការនាំចូល និងការស្តុកទុកសាច់បង្កកទាំងនោះមានឯកសារច្បាប់ត្រឹមត្រូវ ឬមានភាពមិនប្រក្រតីណាមួយដែរ ខណៈការត្រួតពិនិត្យ និងផ្ទៀងផ្ទាត់ឯកសារកំពុងបន្តធ្វើឡើងដោយអាជ្ញាធរមានសមត្ថកិច្ច៕
មន្ទីរសុខាភិបាលខេត្តកំពង់ធំ បញ្ជាក់ថាមិនបានបិទកន្លែងព្យាបាលជំងឺបែបបុរាណរបស់លោកគ្រូ ជឿ នៅកំពង់ថ្ម ស្រុកសន្ទុកនោះឡើយ។
មន្ទីរសុខាភិបាលខេត្តកំពង់ធំ បញ្ជាក់ថាមិនបានបិទកន្លែងព្យាបាលជំងឺបែបបុរាណរបស់លោកគ្រូ ជឿ នៅកំពង់ថ្ម ស្រុកសន្ទុកនោះឡើយ។ មន្ទីរសុខាភិបាលគ្រាន់តែចុះទៅណែនាំ និងតម្រង់ទិសបន្ថែម ដើម្បីការពារសុខភាពរបស់បងប្អូនតែប៉ុណ្ណោះ ពោលអ្នកជំងឺនៅតែអាចទៅពិនិត្យ និងទទួលការព្យាបាលពីលោកគ្រូ ជឿន បន្តទៀត។ បើតាមប្រជាពលរដ្ឋ ពួកគាត់ខ្លះបានព្យាបាលតាមមន្ទីរពេទ្យមួយចំនួន តែមិនទាន់ធូរស្រាល ហើយពេលទៅព្យាបាលនៅកន្លែងលោកគ្រូ ជឿន ដោយដាក់លុយទ្រនឹបត្រឹម៥ពាន់រៀល ១ម៉ឺនរៀល ក៏រៀងរាងធូរ ហើយខ្លះរហូតជាសះស្បើយទៀតផង។ ពលរដ្ឋកម្ពុជាជាច្រើននៅតែមានជំនឿលើការព្យាបាលបែបបុរាណ ទោះបីវិទ្យាសាស្រ្ត និងបច្ចេកទេសសម័យនេះកាន់តែជឿនលឿនក៏ដោយ តែជំនឿមួយ យើងមិនអាច និងទប់ស្កាត់ពួកគាត់ណាស់។
